តាកែវ៖ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ចុះត្រួតពិនិត្យសភាពការណ៍ និងពង្រឹងកងកម្លាំងឈរជើងតាមបណ្តាគោលដៅទទួលខុសត្រូវ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវជាតិ-អន្តរជាតិ ប្រជាពលរដ្ឋអញ្ជើញមកដើរលេងកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូកនៅវត្តទន្លេបាទី ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាពេលខាងមុខ។