You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ

ព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ នាយ-នាយរងការិយាល័យបុគ្គលិក មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត។