កំពត៖ រសៀលថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣២,២៦០,០០០រៀល និងសម្ភារមួយចំនួនជូនគ្រួសារសពលោក វរសេនីយ៍ឯក សែម សឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយជំងឺរបួសសើររើនៅគេហដ្ឋានស្ថិតក្នុងភូមិទ្វីរខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ក្នុងពិធីលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំមតិផ្ដាំផ្ញើដ៏សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនាមជាថ្នាក់ដឹកនាំ លោកតែងតែយកចិត្តទុកដាក់គិតគូរដល់កម្លាំងក្រោមឱវាទ និងក្រុមគ្រួសាររបស់កងរាជអាអាវុធហត្ថជានិច្ចទោះជួបនូវឧបសគ្គណាកដោយ ហើយក៏សូមចូលរួមរំលែកមរណៈទុក្ខ ចំពោះក្រុមគ្រួសារនៃសពផងដែរដោយកន្លងមកសពលោក វរសេនីយ៍ឯក សែម សឿន ធ្លាប់មានស្នាដៃជាច្រើនក្នុងការចូលរួមបម្រើជាតិមាតុភូមិ រយៈពេលកន្លងមកនេះ ។