You are currently viewing ឧត្ដមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព

ឧត្ដមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព

កំពត៖ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពតបានប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងការប្រណាំងទូក ពិធិបណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែនៅថ្ងៃទី៦-៧-៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខ និងផ្សព្វផ្សាយការងារគ្រឿងញៀន ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុកទាំង៩។