កោះកុង៖ នៅសាលប្រជុំលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង រសៀលថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំត្រួតពិនិត្យការងារស្រាវ ជ្រាវព័ត៌មានសន្តិសុខ ដោយមានសមាសភាពចូលរួមមេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ ប្រធាន-អនុប្រធានមន្ទីរ និងនាយការិយាល័យចំណុះឲ្យមន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខ។