រតនគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី រសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ មឿង មិត្តពីរសិទ្ធិ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈកងរាជអាវុធហត្ថខេត្ត បានអញ្ជើញផ្សព្វផ្សាយស្តីពី សភាពការណ៍ជាតិ អន្តរជាតិ និងសភាពការណ៍កងរាជអាវុធហត្ថថ្មីៗ និងការងារធ្វើរបាយការណ៍ជំនាញ ជូនដល់សិក្ខាកាមកំពុងរៀនសូត្រ វគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២២ ។