ប៉ៃលិន៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន រសៀលថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក នង វណ្ណនី មេបញ្ជាការរង បានទទួលស្វាគមន៍ ឯកឧត្តម តន់ សីហតេជ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធខេត្តបាត់ដំបង និង ប្រតិភូអមដំណើរចុះពិនិត្យសៀវភៅសំណុំរឿង ពិនិត្យសៀវភៅអនុវត្តដីកា ពិនិត្យសៀវភៅបណ្តឹង ពិនិត្យសៀវភៅឃាត់ខ្លួនបណ្តោះអាសន្ន ពិនិត្យបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន។