ព្រៃវែង៖ ដោយមានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក កាន់ ទ្រី មេបញ្ជាការរង ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ អញ្ជើញដឹកនាំមន្ទីរជំនាញ ចុះត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងផ្សព្វផ្សាយផែនការជំនាញ ដើម្បីអនុវត្តការងារបន្ត និងត្រួតពិនិត្យសៀវភៅ កត់ត្រាប្រចាំថ្ងៃ របស់ជំនាញតាមបណ្តាស្រុកនីមួយៗ សមាសភាពអញ្ជើញចូលរួម លោកមេបញ្ជាការរង ទទួលជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មេបញ្ជាការរងស្រុកទទួលជំនាញ ។