You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិ

ស្វាយរៀង៖ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកាឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្តែងចេញពីការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង និង ពលទាហាននៃកងរាជអាវុធហត្ថខេត្តទាំងអស់ និងធ្វើការផ្តាំផ្ញើជូនដល់យោធិននៃកងរាជអាវុធហត្ថ ដែលទើបនឹងទទួលបានការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារ ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងត្រូវចងចាំនូវទិសស្លោកដ៏មានតម្លៃរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប ។