នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ខេង សួរ នាយការិយាល័យវិស្វកម្ម ស្នងការដ្ឋាន ភស្តុភា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមប្រគល់ ទទួលការងារសាងសង់អគារស្នាក់នៅបម្រើដល់ការហ្វឹកហាត់បាញ់គ្រាប់ពិតលើទីលានបាញ់គ្រាប់ពិត ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពលទ្ធកម្មក្រសួងការពារជាតិ។