មណ្ឌលគិរី៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានប្រជុំផ្សព្វផ្សាយតួនាទីភារកិច្ច និងវឌ្ឍនភាពការអនុវត្តការងារកងរាជអាវុធហត្ថខេត្តប្រចាំខែតុលា ទិសដៅខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតិភាព លោក វរសេនីយ៍ឯក ហ៊ាវ យូអៀន មេបញ្ជាការរង និងជានាយសេនាធិការ ដោយមានវត្តមាននាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងបណ្ដាក្រុង/ស្រុក ស្នាក់ការសន្តិសុខ។