កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ ដោយបានចាប់យករបាំងសាច់អួន និងលូស្បៃមុងបានចំនួន០២កន្លែង នៅចំណុចភូមិអន្លង់មេត្រី និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងបានរុះរើរបាំងសាច់អួនចំនួន០៤កន្លែង ប្រវែង៤៥០ម៉ែត្រ, រុះរើរបាំងស្បៃមុងចំនួន១៤កន្លែង ប្រវែង៦០០ម៉ែត្រ, លូស្បៃមុងចំនួន ១៤មាត់, បង្គោលសរុប ៣៥០ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ១០០គីឡូក្រោម។