You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

កណ្តាលៈ វេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែតុលា និងទិសដៅបន្ត ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធានមន្ទីរ លោកនាយ ការិយាល័យ លោក មេបញ្ជាការក្រុងស្រុកទាំង១១ផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានសង្កត់ធ្ងន់ទៅលើកិច្ចការងារជាទិសដៅបន្តរួមមានៈ
០១.ការងារសន្តិសុខសង្គម
០២.សេវាកម្មសាធារណៈ ក្នុងការបំពេញតួនាទីភារកិច្ច
០៣. អំពីសុខមាភាព ការហូបចុកស្នាក់នៅ ថែរក្សាជួសជុល គ្រឿងបំពាក់អាវុធជាតិផ្ទុះ
០៤. ត្រូវអនុវត្តវិន័យ និងតួនាទីភារកិច្ច និងសាមគ្គីភាពស្មោះត្រង់។
21

22

23

24

25

26

27
(អត្ថបទៈ ម៉ាន់ ដាវីត)