កំពត៖ រសៀលទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពត តំណាងលោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានដឹកនាំកម្លាំង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម វ៉ិត វឌ្ឍនា អភិបាលរងខេត្តកំពត ដែលបានមរណភាព កាលពីថ្ងៃចន្ទ ទី៣១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១២ និង ០៦នាទី ថ្ងៃត្រង់ដោយរោគាបពាធ នៅគេហដ្ឋានស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពុងកណ្ដាល ក្រុងកំពត ខេត្តកំពត។