តាកែវ៖ នៅវេលាម៉ោង ១៤ និង ៣០នាទី៣១ ខែតុលា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនតាកែវ ដឹកនាំដោយ លោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង បានទទួលបទបញ្ជា លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងចុះផ្ទាល់បង្ក្រាបជាក់ស្ដែងករណីប្រើប្រាស់ នូវសារធាតុញៀន នៅចំណុចភូមិគោកដូង ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័័យបាន ០៤ នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។