ភ្នំពេញ៖ នៅសាលប្រជុំនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និង សង្រ្គោះបន្ទាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និង កិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។ ចូលរួមក្នុងកិច្ចប្រជុំមានវត្តមានលោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការវរសេនាតូច មេបញ្ជាការអន្តរាគមន៍ ពាក់ព័ន្ធក្នុងប្រតិបត្តិការការពារការពារសន្តិសុខ រក្សាសុវត្ថិភាព ដោយជំនាញនីមួយៗ ត្រូវទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ដែលបានប្រគល់ជូន និង ត្រូវគោរពតាមបទបញ្ជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសយ៉ាងម៉ឺងម៉ាត់បំផុត។