You are currently viewing វគ្គបំប៉នស្តាប់ចម្លើយអនីតិជនអាយុក្រោម១៥ឆ្នាំ រងគ្រោះក្នុងអំពើហិង្សា និងរងគ្រោះក្នុងអំពើរំលោភបំពានផ្លូវភេទ ត្រូវបានបញ្ចប់ជាស្ថាពរ!

វគ្គបំប៉នស្តាប់ចម្លើយអនីតិជនអាយុក្រោម១៥ឆ្នាំ រងគ្រោះក្នុងអំពើហិង្សា និងរងគ្រោះក្នុងអំពើរំលោភបំពានផ្លូវភេទ ត្រូវបានបញ្ចប់ជាស្ថាពរ!

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានធ្វើពិធីបិទវគ្គបំប៉នស្តាប់ចម្លើយអនីតិជនអាយុក្រោម១៥ឆ្នាំ រងគ្រោះក្នុងអំពើហិង្សា និង រងគ្រោះក្នុងអំពើរំលោភបំពានផ្លូវភេទឆ្នាំ២០២២ ។

ពិធីនេះ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមាន ការចូលរួមពីលោក គ្រីស្ទាន ឆឺវ៉ូ គ្រូជំនាញការបារាំង តំណាងលោក ប្រធានគម្រោងសហប្រតិបក្កិការបារាំង និង ឧត្តមសេនីយ៍ វរសេនីយ៍នាយរងសេនាធិការ ស្នងការរង នាយការិយាល័យជំនាញ ប្រធានស្ថាប័ន អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនទៀត ។