កែប៖ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប លោក វរសេនីយ៍ឯក ព្រាប ឡាច តំណាងលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្ត បាននាំយកបច្ច័យចូលរួមបុណ្យកឋិនទាននៅវត្តមនោរម្យទួលសាងាំចំនួន ១៨,៥០៤,០០០រៀល និង ប្រាក់ដុល្លារចំនួន ៤៥០ដុល្លារ ស្ថិតនៅភូមិទួលសាង៉ាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។