You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញផ្សព្វផ្សាយសេចក្តីណែនាំស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញផ្សព្វផ្សាយសេចក្តីណែនាំស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ

រតនគិរី៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគីរី ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញផ្សព្វផ្សាយសេចក្តីណែនាំ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងឱកាសព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងទទួលគណៈប្រតិភូប្រមុខដឹកនាំ នៃបណ្ដាប្រទេស ដែលត្រូវប្រជុំនៅរាជធានីភ្នំពេញ និងដោយឡែកក្រសួងការពារជាតិ ត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ព្រមទាំងទទួលគណៈប្រតិភូរដ្ឋមន្ត្រីក្រសួងការពារជាតិ បណ្ដាប្រទេស នៅខេត្តសៀមរាប នាខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង  ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង ស្រុក ប្រធានស្នាក់ការ នាយ នាយរង និង ពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។