កំពង់ចាម៖ ដោយបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបករណីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្យា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាត់ការតាមនីតិវិធី។