កំពង់ឆ្នាំងៈ វេលាម៉ោង០៩ និង២០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែតុលា និងទិសដៅបន្ត ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធានមន្ទីរ លោកនាយ ការិយាល័យ លោក មេបញ្ជាការក្រុង-ស្រុក ស្នាក់ការទាំង០៤ផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានសង្កត់ធ្ងន់ទៅលើកិច្ចការងារជាទិសដៅបន្តចំបងធំរួមមាន ការបង្ការ បង្ក្រាប និងការសង្រ្គោះ និងបន្តយកចិត្តទុកដាក់ លើការ គ្រប់គ្រងពត៌មានអោយបានល្អប្រសើរដើម្បីឈានទៅសំរេចបាន នូវការបង្រ្កាបមានប្រសិទ្ធភាព ។
(អត្ថបទៈ ម៉ាន់ ដាវីត)