You are currently viewing កម្លាំងអាវុធហត្ថស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រៃវែង៖ ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង នៅវេលាម៉ោង ៩ និង ០០នាទី ថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២២ នៅចំណុចភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កម្លាំងកងរាជអាវុធហត្ថស្រុកស៊ីធរកណ្តាល ដឹកនាំដោយ លោក វរសេនីយ៍ត្រី ពេជ្រ ជឿន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស៊ីធរកណ្តាល សហការបង្ក្រាបបទល្មើសផលអនុផលព្រៃឈើ គ្មានច្បាប់អនុញ្ញាត ដោយបានឃាត់រថយន្ត០១គ្រឿង ម៉ាកវីហ្គូពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ មាស សុផល ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ បានដឹកឈើអារ ប្រភេទលេខ០១ ចំនួន ៧៥សន្លឹក ចំនួន ៣.៣៧៥ ម៉ែត្រគូប។

បច្ចុប្បន្នវត្ថុតាងឃាត់នៅរដ្ឋបាលសង្កាត់ព្រៃឈើស្រុកស្វាយអន្ទរ ។