You are currently viewing វរសេនីយ៍ឯក ជា ពិសិដ្ឋ អញ្ជើញផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ

វរសេនីយ៍ឯក ជា ពិសិដ្ឋ អញ្ជើញផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ

កំពង់ឆ្នាំង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង រសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង ស្រុក ប្រធានស្នាក់ការ នាយ នាយរង និង ពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។