រតនគិរី៖ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងលោកជំទាវ និងមន្ត្រីក្រោមឱវាទ អញ្ជើញដង្ហែរអង្គឋិនទានរបស់កងរាជអាវុធហត្ថខេត្ត ទៅវត្តសិលាសុវណ្ណគង្គា (ហៅវត្តអណ្ដូងមាស) ស្ថិតនៅភូមិលោម ឃុំម៉ាលិច ស្រុកអណ្ដូងមាស ខេត្តរតនគិរី និងបានវេរប្រគេននូវបច្ច័យដែលជាការចូលរួមរបស់នាយ នាយរង និង ពលអាវុធហត្ថ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រគេនព្រះសង្ឃតម្កល់ទុកដើម្បីកសាងក្នុងទីអារ៉ាមសរុបជាថវិកាចំនួន ៥៤,០៩០,០០០រៀល និង ៩៩០ដុល្លារ ក្នុងនោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការបានឧបត្ថម្ភជូនដល់កងកម្លាំងការពារនូវថវិកាចំនួន ១,០០០,០០០ រៀល ។