You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ សហការបង្ក្រាបបទល្មើសព្រៃឈើ

កំពង់ស្ពឺៈ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការងារបង្ក្រាបរាល់បទល្មើសព្រៃឈើដែលកើតមានឡើង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ សហការជាមួយកម្លាំងចំរុះ បានធ្វើការបង្ក្រាប ករណីលាក់ទុកឈើល្មើសច្បាប់មួយលើក ដែលជនសង្ស័យបានយកមកលាក់ទុក នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្នុងព្រៃ អូរចម្លងត្រែង ភូមិសាស្រ្តឃុំត្រពាំងជោ ដែលគ្មានម្ចាស់។

នេះបើយោងទៅតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ
កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាងមួយចំនួន រួមមាន ឈើម៉ៃតាប់ម្រេញ មានចំនួន៨១ សន្លឹក ស្មើនឹង៣,២០ ម៉ែត្រគូប

វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង បញ្ចូនទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។
%e1%9f%a5%e1%9f%a1

%e1%9f%a5%e1%9f%a2

%e1%9f%a5%e1%9f%a3

%e1%9f%a5%e1%9f%a4

%e1%9f%a5%e1%9f%a5
(អត្ថបទ​ៈ ម៉ាន់ ដាវីត)