You are currently viewing កឋិនទានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រមូលបច្ច័យបានជាង ១២៩ លានរៀល

កឋិនទានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រមូលបច្ច័យបានជាង ១២៩ លានរៀល

ព្រឹកថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅស្រី និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថក្រោមឱវាទទាំងអស់ ព្រមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តទេពរង្សីទាំងមូល បានមូលមតិគ្នាជាឯកច្ឆន្ទធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងកុដិ និង សមិទ្ធផលក្នុងវត្ត ព្រមទាំងបានវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តទេពរង្សី ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាលទៀតផង ។

ក្នុងពិធីបុណ្យកឋិនទានសាមគ្គីនេះ ប្រមូលបច្ច័យសរុបបាន ១២៩,៤៣៥,០០០ រៀល ( មួយរយម្ភៃប្រាំបួនលានបួនរយសាមសិបប្រាំពាន់រៀលគត់) ៕