You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចេញប្រតិបត្តិការបង្ការ ការពារសុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ

កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចេញប្រតិបត្តិការបង្ការ ការពារសុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ

ឧត្តរមានជ័យ : ទាំងនេះជាសកម្មភាព នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានខេត្តឧត្តរមានជ័យ ទាំងអស់ដែលបានចេញប្រតិបត្តិការ ការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអុំបុក និងសំពះព្រះខែ ក្នុងខេត្ត ។ ហើយថ្ងៃទី១០
ខែវិច្ចិកា ឆ្នាំ២០១៦ គឺជាថ្ងៃទី១ នៃពិធីនេះ លោកឧត្តមសេនីយ៏ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សូមថ្លែងនៅការកោតសសើរចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានខេត្ត ដែលបានខិតខំបំពេញបេសកកម្មជូន បងប្អូនប្រជាពលរដ្ឋ និងសង្ឃឹមយ៉ាងមុតម៉ាំថានៅថ្ងៃទី ២ នៃពិធីប្រណាំងនេះ នាយទាហាន នាយទាហានរងចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបន្តសកម្មភាព ឲ្យបានល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ ដែលមកកំសាន្តការប្រណាំងទូក មើលការប្រគុំតន្ត្រី ដើរទិញទំទិញ។ល។
%e1%9f%a6%e1%9f%a1

%e1%9f%a6%e1%9f%a2

%e1%9f%a6%e1%9f%a3

%e1%9f%a6%e1%9f%a4

%e1%9f%a6%e1%9f%a5
(អត្ថបទៈ ម៉ាង សាម៉ន)