You are currently viewing វរសេនីយ៍ឯក អ៊ឹម ដារ៉ា ផ្សព្វផ្សាយ សេចក្ដីណែនាំ ស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ

វរសេនីយ៍ឯក អ៊ឹម ដារ៉ា ផ្សព្វផ្សាយ សេចក្ដីណែនាំ ស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ

ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំផ្សព្វផ្សាយ សេចក្ដីណែនាំ ស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយមានអញ្ជើញចូលរួម មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៤ និងនាយ នាយទាហានរង និងពលអាវុធជាច្រើនរូបទៀត។