កោះកុង៖ ព្រឹកថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំលេខាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំការប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ដោយមានសមាសភាពចូលរួមនាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យចំណុះ។