ឧត្តរមានជ័យៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង សហការជាមួយកម្លាំងនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង២០ និង២០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច នៅលើកំណាត់ផ្លូវជាតិលេខ១៧១ ចំណុចមុខវត្តអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
នេះបើយោងទៅតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែឡត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ពៅ យ៉ុន ភេទប្រុស អាយុ២៣ឆ្នាំ រស់ភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ
០២. យ៉េត រ៉ាយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ភ្នាក់ងារ បានបន្តអោយដឹងទៀងថា ការឃាត់ខ្លួនជនសង្ស័យខាង គឺធ្វើឡើងនៅពេលដែរ កម្លាំងកងរាជអាវុធហត្ថកំពុង សហការ បំពេញបេសកកម្មត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅលើចំណុចកើតហេតុខាងលើ។
ភ្នាក់ងារ បានបញ្ជាក់អោយដឹងទៀងថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន០១កញ្ចប់ ដែលមានទម្ងន់ស្មើ ១.២០ក្រាម
០២. ម៉ូតូ ចំនួន០១គ្រឿង ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនកម្លាំងនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។