You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ

មណ្ឌលគិរី៖ ព្រឹកទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងឱកាសព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន។

ពិធីផ្សព្វផ្សាយនេះក្រោមអធិបតិភាពលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត វត្តមានចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុកស្នាក់ការ។