ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង បានដឹកនាំ គ្រប់គ្រងកម្លាំង និង ដាក់ផែនការ ដើម្បីការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ជូនប្រជាជន និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជា ជាម្ចាស់ផ្ទះ។