អនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំត្រួតពិនិត្យការងារជំនាញ និង ផ្សព្វផ្សាយផែនការ-ការងារសំខាន់ៗ ដោយមានសមាសភាពចូលរួមលោកស្នងការរង នាយ-នាយរងការិយាល័យ នាយផ្នែកចំណុះ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ។