ឧត្តរមានជ័យ៖ នៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត ចំនួន ៦៥នាក់ចូលរួមស្តាប់ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ព្រមទាំងផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងការពារជាតិស្តីពី ការរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឱកាសព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ ដោយឡែក នៅតាមមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក និងស្នាក់ការ ក៏បានធ្វើការផ្សព្វផ្សាយដល់ នាយទាហាន នាយទាហានរង គ្រប់ៗគ្នាផងដែរ។