កោះកុង៖ នៅសាលប្រជុំតូចនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារសំខាន់ៗមួយចំនួន សមាសភាពចូលរួមលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុមន្ទីរ នាយការិយាល័យចំណុះមេបញ្ជាការ ដោយឡែកលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ ចូលស្តាប់ការផ្សព្វផ្សាយតាមប្រព័ន្ធ ZOOM។