សៀមរាប៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំប្រជុំប្រគល់-ទទួលភារកិច្ច ផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់។ កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋាន/ស្រុកផងដែរ។