You are currently viewing ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញប្រគល់ថវិកាមូលនិធិអតីតមហាគ្រួសារ ជូនគ្រួសារសពសោធននិវត្តន៍

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញប្រគល់ថវិកាមូលនិធិអតីតមហាគ្រួសារ ជូនគ្រួសារសពសោធននិវត្តន៍

កោះកុង៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមន្ត្រីក្រោមឱវាទអញ្ជើញប្រគល់ថវិកាមូលនិធិអតីតមហាគ្រួសារ ជូនគ្រួសារសពសោធននិវត្តន៍ លោក អនុសេនីយ៍ឯក សោន ង៉ិះ ជាអតីតសមាជិក កងរាជអាវុធហត្ថមូលដ្ឋានស្រុកកោះកុង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ថវិកាសរុបមានចំនួន ៨,៤១០,០០០ រៀល ក្នុងនោះ (ថវិការបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៥,០០០,០០០រៀល) និងថវិកាមូលនិធិកងរាជអាវុធហត្ថខេត្តកោះកុងចំនួន ៣,៤១០,០០០ រៀល៕