ភ្នំពេញ៖ នៅនាយកដ្ឋាន អង្គរក្ស នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងស្ថាប័នដែលមានការពាក់ព័ន្ធ។