ព្រៃវែង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រជុំត្រួតពិនិត្យកម្លាំងដើម្បីត្រៀមអន្តរាគមន៍ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើក៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា ។