ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានទទួលជួបស្វាគមន៍ លោក វរសេនីយ៍ត្រី MARK HUGHES និងលោក ឧត្តមសេនីយ៍ត្រី នុត វិបុល នាយករង មហាវិទ្យាល័យភាសាបរទេស រួមទាំងមន្ត្រីអមដំណើរ អញ្ជើញមកទស្សនកិច្ច និងសំណេះសំណាលពិភាក្សាការងារស្ដីពីលទ្ធភាពបើកថ្នាក់បង្រៀនភាសារអង់គ្លេស ដោយមានការចូលរួមពី នាយករង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ ប្រធានក្រុមនាយទាហានស្រាវជ្រាវវិទ្យាសាស្ត្រហ្វឹកហ្វឺន និងប្រធានក្រុមយោធា។
