You are currently viewing វរសេនីយ៍ឯក មួន សុវណ្ណដា អញ្ជើញប្រជុំជួរដើម្បីត្រួតពិនិត្យកម្លាំងត្រៀម ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់កិច្ច

វរសេនីយ៍ឯក មួន សុវណ្ណដា អញ្ជើញប្រជុំជួរដើម្បីត្រួតពិនិត្យកម្លាំងត្រៀម ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់កិច្ច

រតនគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត រតនគិរី អញ្ជើញប្រជុំជួរដើម្បីត្រួតពិនិត្យកម្លាំងត្រៀម ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១  នឹងបានប្រកាសនូវបទបញ្ជា ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានជ្រូតជ្រាបគ្រប់ៗគ្នា។