You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញជួបសំណះសំណាលកីឡាករអុំទូករបស់កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញជួបសំណះសំណាលកីឡាករអុំទូករបស់កងរាជអាវុធហត្ថ

ភ្នំពេញៈ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រើយខាងលិចស្ពានជ្រោយចង្វា បាននិងកំពុងប្រារព្ធពិធីសំណេះសំណាលជាមួយកីឡាករ ចំណុះទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ទូកងដែលចូលរួមប្រឡងប្រណាំងក្នុងព្រះរាជពិធីឆ្នាំនេះ មានចំនួន២គ្រឿងរួមមាន៖ ១_អធិរាជចក្រភពរង្សី និង២_ទេពពេជ្រកុមារមហាពិភពគុណ។ ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ប្រគល់ថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សរុបចំនួន ១៤.៤៨០.០០០រៀល ជូនដល់កីឡាករសម្រាប់ប្រើប្រាស់ក្នុងការហូបចុកអំឡុងពេលចូលរួមព្រះរាជពិធីបុណ្យឆ្នាំនេះ។
o1

o2

o3

o4

o5

o6

o7

o8

o9

o10

o11

o12

o13
(អត្ថបទៈ ឧ.អេង ហ៊ី)