You are currently viewing ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងប្រកាសមុខតំណែង

ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងប្រកាសមុខតំណែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង/ស្រុក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។