ព្រះសីហនុ៖ អនុវត្តន៍បទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ បង្កើនការយកចិត្តទុកដាក់ ចេញល្បាតចល័ត ឈរជើងតាមគោលដៅសំខាន់ៗ ដោយអនុវត្តផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ គណៈប្រតិភូជាតិ-អន្តរជាតិ ដែលអញ្ជើញមកបំពេញការងារ និង ទសន្សកិច្ចក្នុងខេត្តព្រះសីហនុ។