ឧត្តរមានជ័យ : នៅវេលាម៉ោង០៨ និង ០០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ជូនលោកអនុសេនីយ៍ឯក ម៉ៅ អូរដេ ជាមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ
ក្រោមអធិបតីភាពលោក វរសេនីយ៏ឯក ធូ ភុំ មេបញ្ជាការរង ទទួលការងារកសាងកម្លាំងកងរាជអាវុធខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញរួមពីសំណាក់លោក មេឃុំ ប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ និងនាយ នាយរងអាវុធហត្ថស្រុកត្រពាំងប្រាសាទ ។
(អត្ថបទៈម៉ាង សាម៉ន)