ពោធិ៍សាត់ៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិសូរិយាក្រោម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាប់ពាក់ព័ន្ធជាមួយករណី ចាត់ចែងឲ្យប្រើប្រាស់ និងសម្រូលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
នេះបើយោងទៅតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ បូ សុភ័ណ្ឌ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិសូរិយាក្រោម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ភ្នាក់ងារដដែល បានបន្តអោយដឹងទៀងថា ការឃាត់ខ្លួនជនសង្ស័យខាងនេះ គឺធ្វើឡើងទៅតាមដីការបង្គាប់ លេខ៦៧ ដ ន ឆ្នាំ ២០១៦ ចេញដោយលោក ថោង អុល ចៅក្រមស៊ើបសួរសាលាដំបូង ខេត្ត ពោធិ៍សាត់ ពាក់ព័ន្ធជាមួយករណី ចាត់ចែងឲ្យប្រើប្រាស់ និងសម្រូលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)