ត្បូងឃ្មុំ៖ ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ ហេង រី ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានជំងឺ នឹងកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅ ភូមិបឹងកំបោរ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងឱកាសនោះ លោក មេបញ្ជាការ ក៏បានពាំនាំនូវថវិការបស់មូលនិធិកងរាជអាវុធហត្ថខេត្ត ចំនួន ៧,៦៧០,០០០ រៀល ប្រគល់ជូនផងដែរ។