You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ បង្ក្រាបករណីល្បែងស៊ីសង

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ បង្ក្រាបករណីល្បែងស៊ីសង

តាកែវៈ ដោយមានការតាំងចិត្តប្តេជ្ញា និងគោរពបទបញ្ជា លើការរឹតបន្តឹងលើការងារបង្ក្រាបរាល់ល្បែងស៊ីសងដែលកើតមានឡើងនៅក្នុងខេត្តតាកែវ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ បានធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់មួយលើក នៅវេលាម៉ោង១៥ និង៥០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយឃាត់បានជនសង្ស័យចំនួន០២នាក់ ។

នេះបើតាមការអោយដឹងពី ភ្នាក់ងារ GRK News ប្រចាំខេត្តតាកែវ បានអោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ពៅ រិទ្ធីភេទ ប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោមស្រុ
ក ត្រាំកក់ ខេត្តតាកែវ
០២. ឡេង ស្រី ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោមស្រុ
ក ត្រាំកក់ ខេត្តតាកែវ។
ភ្នាក់ងារដដែលបានបន្តអោយដឹងថា កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកបានវត្ថុតាងបានមួយចំនួនរួមមាន ៖
០១. ប្រាក់ដុល្លា ចំនួន១៥០ដុល្លា
០២. ប្រាក់ខ្មែរ ចំនួន១.២៩០.០០០រៀល
០៣. ទូរស័ព្ទដៃ ចំនួន០៤គ្រឿង
០៤. ម៉ាស៊ីនបូកលេខ ចំនួន០២គ្រឿង
០៥. សៀវភៅកត់កន្ទុយលេខ ចំនួន០៣ក្បាល
០៦. ប៊ិចចំនួន០៥ដើម និងក្រដាសកត់កន្ទុយលេខមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ បានកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ។
k

k
(អត្ថបទៈម៉ាន់ ដាវីត)