You are currently viewing ឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ

ឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ

ព្រះវិហារ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។