ត្បូងឃ្មុំៈ ដោយគោរពតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវយកចិត្តទុកដាក់លើការងារបង្ក្រាបបទល្មើសព្រៃឈើ នៅវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការជាមួយ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុច ភូមិ៧មករា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មំ។
នេះបើយោងទៅតាមប្រភពពត៌មានពី លោកវរសេនីយ៍ទោ អ៊ាង ភារះ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត HYANDAI ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B – 7429
០២. ឈើប្រណិត (ក្រញូង) ចំនួន ៦៩ដុំ (មិនទាន់វាស់វែង)
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។